អតីតបវរកញ្ញាក្រូអាតអះអាងថាមានកីឡាករ World Cup ប៉ុន្មាននាក់ផ្ញើរសារទៅនាងអំឡុងពេលប្រកួតនៅកាតា


អតីតបវរកញ្ញាក្រូអាតអះអាងថាមានកីឡាករ World Cup ប៉ុន្មាននាក់ផ្ញើរសារទៅនាងអំឡុងពេលប្រកួតនៅកាតា
09January-2023
  • Monday 09 January 2023
  • 10:31 AM

អតីតបវរកញ្ញាក្រូអាត Ivana Knoll បានអះអាងថា កីឡាករដែលតំណាងឱ្យប្រទេសរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup បានផ្ញើរសារតាម Instagram ទៅនាង ខណៈពេលដែលនៅក្នុងប្រទេសកាតា។
តារា​ម៉ូដែល​រូប​នេះ​បាន​ក្លាយ​ជា​អ្នក​ចាប់​អារម្មណ៍​លើ​អ៊ីនធឺណិត​កាល​ពី​ចុងឆ្នាំ​មុន បន្ទាប់​ពី​ស្លៀក​សម្លៀក​បំពាក់​សុិចសុីជា​ច្រើន​ទៅគាំត្រការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup។

នាងថែមទាំងអះអាងទៀតថា នាងនឹងដោះសម្លៀកបំពាក់ទង់ជាតិក្រូអាតលើខ្លួននាងចេញ ប្រសិនបើក្រូអាតឈ្នះជើងឯក World Cup ផងដែរ។

កំឡុងពេលសម្ភាសន៍ជាមួយ Barstool Sports បវរកញ្ញាវ័យ៣០ឆ្នាំរូបនេះ ត្រូវបានសួរថាតើមានកីឡាករបាល់ទាត់ណាម្នាក់បានទាក់ទងនាង បន្ទាប់ពី ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកឬទេ?

នាង​បាន​ឆ្លើយ​ភ្លាម​ថា​៖

“ចាស! ខ្ញុំ​ទទួលបាន​សារពីកីឡាករប៉ុន្មាននាក់ដែលផ្ញើរមកសួរ​ថា សុខសប្បាយ​ឬទេ blah blah blah”៕

ប្រភព៖ Barstool Sports

Facebook Comments

ព័ត៌មានកីឡាថ្មីៗ