Former PSG doctor says Neymar is 'too thin'


Former PSG doctor says Neymar is 'too thin'
17August-2019
  • Saturday 17 August 2019
  • 11:19 PM

ខ្សែ​ប្រយុទ្ធ Neymar ​ត្រូវ​បាន​អតីត​គ្រូ​ពេទ្យ​របស់​ក្រុម PSG ​បញ្ជាក់​ថា​ជើង​របស់​គេ​ស្គម​ពេក ​ហើយ​ការ​ចូល​លេង​វិញ​ដោយ​ប្រញាប់​ថែម​ទៀត ​ទើប​ធ្វើ​ឱ្យ​មាន​របួស​ញឹកញាប់។

កីឡាករ​ប្រេស៊ីល ​មាន​របួស​ញឹក​ណាស់​នៅ​ពេល​មក​លេង​នៅ PSG ​តាំង​ពី​ឆ្នាំ​២០១៧​មក ​ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​សូវ​បាន​ជួយ​ក្រុម​ច្រើន​ឡើយ​ក្នុង​ការ​ប្រកួត​សំខាន់​ៗ។ ​កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អតីត​គ្រូ​ពេទ្យ​នៅ​ក្លឹប PSG ​យល់​ឃើញ​ថា​របួស​នេះ ​គឺ​បណ្ដាល​មក​ពី​ជើង​របស់​គេ​ស្គម ស្ដើង​ពេក ​ហើយ​ស្រប​ពេល​ការ​ចូល​លេង​លឿន​ទៀត ​ទើប​ធ្វើ​ឱ្យ​របួស​ញឹកញាប់​ដូច្នេះ។

Neymar ​កំពុង​រក​វិធី​ចាកចេញ​ពី​ក្រុម PSG ​ហើយ ​ដោយ​រូបគេ​ចង់​ទៅ​លេង​នៅ​ក្លឹប Barcelona ​វិញ ដែល​ជា​ទ្រនំ​ចាស់​និង​ជា​កន្លែង​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​ឈ្នះ​ពាន​រង្វាន់​ធំ UEFA Champions League ​បាន៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ