បារាំង នឹងត្រូវជួប បែលហ្សិកក្នុង វគ្គ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ទ្វីបអ៉ឺរ៉ុប។ ក្រុមមាន់គគ់បារាំង បានបញ្ចប់វគ្គចែកពូលរបស់ពួកគេក្នុងនាមជាក្រុមលេខ២ ក្នុងពូល D ដោយសារគ្រាប់បាល់ចំណេញ ដែលមានន័យថាពួកគេនឹងត្រូវជួបជាមួយក្រុមលេខ២ មកពីពូល E គឺ បែលហ្សិក។
France vs Belgium នឹងត្រូវប្រកួតនៅថ្ងៃច័ន្ទ ទី១ ខែមិថុនា វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុង Düsseldorf។ វានឹងក្លាយជាលើកទីមួយហើយដែលក្រុមរបស់លោក Didier Deschamps ជួបជាមួយបែលហ្សិក ចាប់តាំងពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League ក្នុងឆ្នាំ២០២១ នៅពេលដែលបារាំងបានយកឈ្នះប្រទេសជិតខាងរបស់ពួកគេនៅកីឡដ្ឋាន Allianz របស់ទីក្រុង Turin ក្នុងលទ្ធផល (៣-២)។ បារាំងនឹងត្រូវជួបបែលហ្ស៊ិកពីរដងរួចហើយនៅរដូវស្លឹកឈើជ្រុះនេះ ដែលជាផ្នែកនៃ Nations League ឆ្នាំ២០២៤-២០២៥។
ចំណែកម្ចាស់ផ្ទះអាល្លឺម៉ងនឹងត្រូវតទល់ជាមួយជម្រើសជាតិដេណឺម៉ាក់ ដែលធ្លាប់ជួបគ្នា ៥ដងកន្លងមក ស្មើរ៣ដង និងឈ្នះម្នាក់ម្ដង។ រីឯក្រុមតែមួយគត់ដែលឈ្នះទាំងបីប្រកួតក្នុងវគ្គចែកពូលនោះគឺ អេស្ប៉ាញ ដែលឆ្លងកាត់ការប្រកួត ៣ប្រកួតឈ្នះទាំង៣ប្រកួត ស្ថិតនៅលេខ១ ពូល B នឹងត្រូវជួបក្រុមកំពុងឡើងជើងខ្លាំងមកពីលេខ ៣ ពូល F គឺក្រុម ហ្សកហ្ស៉ី។
ព័រទុយហ្គាល់ដែលជាប្រទេសដែលស្ថិតក្នុងការរំពឹងខ្ពស់មួយក្នុងការលើកពាន Euro ឆ្នាំនេះ ត្រូវជួបក្រុមស្លូវ៉ាគីដែលមកពីលេខ៣ ពូល C។ គួរបញ្ជាក់ផងដែរថា បើសិនក្រុម អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង ព័រទុហ្គាល់ បានឈ្នះគូប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយនេះដូចគ្នា នោះពួកគេនឹងត្រូវជួបគ្នាយ៉ាងហោចចណាស់ត្រូវប៉ះគ្នាពីរក្រុមក្នុងចំណោមបួនក្រុមដើម្បីឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
ងាកមកមើលតំបន់តារាងម្ខាងទៀតក៏មិនអន់ដែរក្នុងនោះមាន អង់គ្លេស អ៉ីតាលី ហូរឡង់ និង អូទ្រីសដែលកំពុងធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់បើកភ្នែកធំៗសម្លឹងមកកាន់ក្រុមមួយនេះគ្រប់ៗគ្នា។ ក្នុងនោះ ហូរឡង់ត្រូវជួប រ៉ូម៉ានី, អូទ្រីស ប៉ះជាមួយ ទួរគី, អង់គ្លេស លេងជាមួយនឹង ស្លូវានី និងចុងក្រោយ អ៉ីតាលី តទល់នឹង ស្វីស ។
ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ខណៈដែលយប់នេះ និងយប់ស្អែកពុំមានការប្រកួតនោះទេ ដោយធ្វើការសម្រាកពីរថ្ងៃក្នុងពានរង្វាន់ទ្វីបអ៉ឺរ៉ុបមួយនេះ។
ប្រភព បរទេស