មិន​ទាន់​លេង​ផង ​ខ្សែ​ប្រយុទ្ធ​បារាំង​ម្នាក់​បាន​រង​របួស​ពេល​ហ្វឹកហាត់​ទៅ​ហើយ


មិន​ទាន់​លេង​ផង ​ខ្សែ​ប្រយុទ្ធ​បារាំង​ម្នាក់​បាន​រង​របួស​ពេល​ហ្វឹកហាត់​ទៅ​ហើយ
16November-2022
  • Wednesday 16 November 2022
  • 10:07 AM

​ការ​ប្រកួត World Cup ​មិន​ទាន់​ចូល​មក​ដល់​ផង ​តែ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ Christopher Nkunku ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​រង​របួស​ជើង​ទៅ​ហើយ​អំឡុង​ការ​ហ្វឹកហាត់​។

 

​Christopher Nkunku ​ជា​ខ្សែ​ប្រយុទ្ធ​លេង​ឱ្យ​ក្លឹប​អាជីព RB Leipzig ​និង​បច្ចុប្បន្ន​ជា Top Scorer ​នៅ​លីគ​កំពូល​អាល្លឺម៉ង់​ផង​ដែរ ​ដោយ​រក​បាន​១២​គ្រាប់​ក្នុង​ការ​លេង​១៥​ប្រកួត។ ​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​បារាំង​លេង​ពាន​រង្វាន់ World Cup ​ទៅ​ហើយ ប៉ុន្តែ​កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ​បែរ​ជា​មាន​បញ្ហា​របួស​ទៅ​វិញ​ពេល​ហ្វឹកហាត់​ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​បន្ដ​ក្នុង​ក្រុម​ទៀត​នោះ​ទេ។ ​

​ក្រុម​បារាំង​នឹង​ត្រូវ​កោះ​ហៅ​កីឡាករ​ម្នាក់​ថ្មី​ទៀត​មក​បំពេញ​កន្លែង​ដែល​កីឡាករ​របួស​នេះ។ ​វា​ជា​សញ្ញា​មិន​ល្អ​សោះ​សម្រាប់​ក្រុម​ការពារ​តំណែង​ជើង​ឯក​បារាំង ត្បិត​អី​ពួកគេ​មាន​កីឡាករ​របួស​ច្រើន​ហើយ ​ទម្រង់​លេង​មិន​ក៏​សូវ​ជា​បាន​ល្អ​ទៀត​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ៕ ​

Facebook Comments

ព័ត៌មានកីឡាថ្មីៗ