Georgina Rodriguez ហាក់ដូចជាបដិសេធការអះអាងដែលថានាង និង Cristiano កំពុងបែកបាក់គ្នា


Georgina Rodriguez ហាក់ដូចជាបដិសេធការអះអាងដែលថានាង និង Cristiano កំពុងបែកបាក់គ្នា
28April-2023
  • Friday 28 April 2023
  • 02:20 PM

Georgina Rodriguez ហាក់ដូចជាបានវាយបកវិញចំពោះការអះអាងថាទំនាក់ទំនងរបស់នាងជាមួយ Cristiano Ronaldo កំពុងឆ្លងកាត់បញ្ហាដ៏លំបាកមួយ។

Rodriguez បានជួប Ronaldo ដំបូងនៅពេលដែលនាងកំពុងធ្វើការនៅក្នុងហាង Gucci ក្នុងប្រទេសអេស្ប៉ាញ ខណៈពេលដែលកីឡាករព័រទុយហ្គាល់រូបនេះកំពុងលេងឱ្យ Real Madrid។

បន្ទាប់ពីទំនាក់ទំនងរបស់នាងជាមួយ Ronaldo ត្រូវបានផ្សព្វផ្សាយជាសាធារណៈ Rodriguez បានឃើញប្រជាប្រិយភាពរបស់នាងកើនឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នាងបានធ្វើការជាមួយក្រុមហ៊ុន Netflix ដើម្បីចេញផ្សាយរឿងភាគឯកសារដែលមានចំណងជើងថា ‘I am Georgina’។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានសេចក្តីរាយការណ៍ថាទំនាក់ទំនងរបស់ Rodriguez និង Ronaldo កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ។

យោងតាមគេហទំព័រ The Sun ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ បានលើកឡើងថា គូស្នេហ៍មួយគូនេះ ជិតឈានដល់ការបែកគ្នា ហើយអ្នកឈ្នះ Ballon d’Or ៥សម័យរូបនេះធុញទ្រាន់នឹងនាង។

អ្នកកាសែតជនជាតិអេស្បាញ Abel Planelles បានអះអាងថា អ្នកទាំងពីរមានការទាស់ទែង និងស្រែកដាក់គ្នាយ៉ាងសន្ធឹកសន្ធាប់ឡើងលើយន្តហោះ។

 

 

ទោះជាយ៉ាងណាក៏ដោយ Rodriguez ហាក់ដូចជាបដិសេធពាក្យចចាមអារ៉ាមជាមួយនឹងការបង្ហោះបណ្តាញសង្គមចុងក្រោយរបស់នាង។

 

នៅលើគណនី Instagram របស់នាង តារារវ័យ ២៩ឆ្នាំរូបនេះបានបង្ហោះរូបភាពនៃមេឃពេលយប់ ជាមួយនឹងបទចម្រៀង ‘If I Die’ របស់ Romeo Santos។

អត្ថបទចម្រៀងមួយឃ្លាបាននិយាយថា៖

“មនុស្សច្រណែនបង្កើតពាក្យចចាមអារ៉ាម ការនិយាយដើមគេរីករាលដាល ហើយមនុស្សល្ងង់ជឿវា”៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ