Antoine Griezmann បានប្រកាសទទួលស្គាល់ថាខ្លួនកំពុងជួបបញ្ហានៃការលេងឲ្យក្លឹបថ្មី FC Barcelona ទន្ទឹមពេលដែលការបង្កើតគ្រាប់បាល់នាមជាខ្សែប្រយុទ្ធបានចុះថមថយទៅ បើធៀបនឹងអំឡុងលេងឲ្យក្លឹបចាស់ At Madrid។
Griezmann បានប្រាប់ Telefoot ថ្មីៗនេះថា៖ “នៅ Barcelonaមិនមែនជាកន្លែងដ៏ស្រួលបំផុតសម្រាប់លេងទេ ដោយនេះជាក្លឹបថ្មី ក្លឹបផ្សេងពីមុន និងយុទ្ធសាស្រ្តលេងផ្សេងគ្នា តែខ្ញុំនៅតែមានមោទនភាពជាមួយក្លឹបដែលខ្ញុំកំពុងនៅជាមួយ ដោយពួកចាំបាច់ត្រូវយកឈ្នះលើទំនុកចិត្តនៃក្រុម ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ”។
ខ្សែប្រយុទ្ធរូបនេះសង្កត់ធ្ងន់ថា៖ “ប្រសិនខ្ញុំអាចរកគ្រាប់បាល់វាក៏ជារឿងប្រសើរបន្ថែមទៀត តែនោះមិនមែនជាគោលដៅចម្បងឡើយ ដោយឲ្យតែក្រុមបាន ៣ ពិន្ទុគឺខ្ញុំរីករាយហើយ”៕