ខ្សែការពារ Harry Maguire បានបញ្ជាក់ថាបានច្រានចោលសំណើររបស់ក្រុម Manchester City ដើម្បីបានមកលេងនៅក្រុម Manchester United នេះ ព្រោះជាក្លឹបក្នុងក្ដីស្រមៃរបស់ខ្លួន។
កីឡាករវ័យ២៦ឆ្នាំបានផ្លាស់មកលេងនៅ Old Trafford ក្នុងតម្លៃខ្លួន៨០លានផោន ដោយមានកុងត្រា៦ឆ្នាំ តម្លៃពលកម្ម១៩០ ០០០ផោនក្នុង១សប្ដាហ៍។ មុនផ្លាស់មកបិសាចក្រហមនេះ ក្រុម Man City ក៏ចង់បានរូបគេ តាមទិញជាប់ដែរ ប៉ុន្តែមិនអាចសម្រេចបាន បើទោះជាផ្ដល់តម្លៃពលកម្មច្រើនជាងក្រុម Man Utd ដល់១សែនផោនក៏ដោយ។
Maguire បានបញ្ជាក់ថាមូលហេតុរូបគេជ្រើសយក Man Utd ព្រោះក្លឹបនេះជាក្លឹបដែលខ្លួនគាំទ្រតាំងពីនៅតូចម្ល៉េះ ដូច្នេះហើយការបានមកលេងនៅទីនេះ គឺជាបំណងប្រាថ្នារបស់គេហើយ៕ប្រភព៖ Dailymail