ខ្សែប្រយុទ្ធ Eden Hazard និងអ្នកចាំទី Thibaut Courtois បានក្លាយជាចំណែកដ៏សំខាន់មួយដែលកំពុងដុតដៃដុតជើងជំរុញឲ្យក្លឹប Real Madrid ធ្វើការចរចានាំយកខ្សែបម្រើ N’Golo Kante ដែលកំពុងបម្រើអាជីពនៅក្លឹប Chelsea។
តាមសារព័ត៌មាន DailyMail បានចុះផ្សាយថាអ្នកទាំងពីរពិតជាចង់បាន Kante មកចូលរួមនៅ Bernabeu ជាខ្លាំង ហើយធាតុពិតទៅកីឡាករបារាំងក៏ស្ថិតក្នុងរ៉ាដាដែល Los Blancos ចង់បានស្រាប់ទៅហើយ ក្រោយពីចែចូវយកបាន Courtois និង Hazard នាពីររដូវកាលចុងក្រោយនេះ។
ចម្លើយត្បិតមិនទាន់ប្រាកដប្រជា ប៉ុន្តែរបាយការណ៍ចុងក្រោយល្ហិចល្ហៀងថាក្លឹបទាំងពីរបានព្រមព្រៀងហើយ ដោយនៅចាំតែថ្ងៃលក់ចេញនាខែមករាឆ្នាំ ២០២០ តែប៉ុណ្ណោះ ហើយបើតាមតម្លៃខ្លួនអាចជាថ្លៃដល់ទៅ ១០០ លានផោនសម្រាប់ Kante៕