ខ្សែបម្រើ Eden Hazard ថាកាលនៅក្រុម Chelsea មានក្លឹបអ្នកមាន PSG ទាក់ទងចង់បានរូបគេជាប់រហូត ប៉ុន្តែសាមីខ្លួនមិនដែលឆ្លើយព្រមឡើយ ព្រោះមិនចង់ទៅបារាំង។
កីឡាករបែលហ្សិកខាងលើ ចាប់ផ្ដើមល្បីចេញពីក្រុម Lille ក្នុងលីគបារាំង មុនពេលមកកាន់ក្រុម Chelsea ដែលជាកន្លែងគ្រប់គ្នាកាន់តែស្គាល់ឈ្មោះ Hazard ច្បាស់។ ការលេងបានយ៉ាងច្រើនរដូវកាលក្នុងលីគកំពូលបារាំងនេះហើយ ទើបបានជាធ្វើឱ្យ Hazard ហាក់មិនមានចិត្តចង់ទៅលេងនៅទឹកដីបារាំងទៀតនោះទេ។
ខ្សែបម្រើប្រយុទ្ធកំពុងលេងនៅក្លឹប Real Madrid បាននិយាយដែរថា៖ “ពេលខ្ញុំមក Chelsea ក្រុម PSG បានព្យាយាមទាក់ទងខ្ញុំច្រើនដង ប៉ុន្តែខ្ញុំមិនដែលចាប់អារម្មណ៍ទេ។ នៅលីគបារាំងក្រៅពី Lille ខ្ញុំមិនលេងឱ្យក្រុមដទៃទៀតឡើយ”៕ប្រភព៖ Dailymail