ការប្រកាសបេក្ខភាពឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៩ នឹងឈានចូលមកដល់នៅដើមខែធ្នូខាងមុខនេះ។ ក្រឡេកទៅមើល Eden Hazard បានបង្ហាញការយល់ឃើញសម្រាប់បេក្ខភាព ៣ រូបស្ថិតក្នុងក្រុមតែមួយនោះគឺហង្សក្រហម Liverpool។
Hazard ប្រាប់សារព័ត៌មាន Le Parisien ថា៖ “ខ្ញុំសុំផ្តល់ពានរង្វាន់នេះសម្រាប់កីឡាករ Liverpool ដោយ Mane, Salah ឬ Van Dijk សក្តិសមទទួលបានវាបំផុត”។
អតីតកីឡាករ Chelsea បន្ត៖ “ប្រសិន Sadio បានឈ្នះពាន AFCON ជាមួយសេណេហ្គាល់ម្ល៉ោះគ្មានការសង្ស័យទេសម្រាប់បុរសម្នាក់នេះ ឬក៏ Salah ដែលជាមិត្តភក្តិមួយរូបរបស់ខ្ញុំ”។
រំឭកថាផ្អែកតាមភាគរយខ្ពស់បំផុតនៅឆ្នាំនេះគឺទំនងជា Virgil van Dijk ឬ Lionel Messi ខណៈ Cristiano Ronaldo ឈរនៅលេខ ៣ បើគិតពីភាគរយ។ បុរសសញ្ជាតិហូឡង់បានឈ្នះពាន UEFA Player of the Year ខណៈ Messi ឈ្នះពាន FIFA The Best៕ ប្រភព៖ FoxSportAsia