If Kedira continues, then the player will have to leave


If Kedira continues, then the player will have to leave
14August-2019
  • Wednesday 14 August 2019
  • 02:46 PM

ប្រសិន​ណា Sami Khedira បន្ត​ឈរ​ជើង​នៅ​ទឹកដី Allianz Stadium បែប​នេះ​អនាគត​របស់​ខ្សែ​បម្រើ Emre Can អាច​នឹង​ត្រូវ​ទទួល​ចម្លើយ​អវិជ្ជមាន​សម្រាប់​ទីផ្សារ​ដោះដូរ​ដែល​កៀក​នឹង​បញ្ចប់​ទៅ​នេះ។

តាម​សារព័ត៌មាន Sport Mediaset ​បាន​ព្រមាន​ថា​អតីត​កីឡាករ​របស់​ហង្ស​ក្រហម Emre Can ទំនង​ជា​ត្រូវ​ក្លឹប​លក់​ចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ​បន្ទាប់​ពី​លោក Maurizio Sarri ​ប្រកាស​ថា​មាន​ផែនការណ៍​ចង់​ពង្រឹង​ក្រុម តាម​រយៈ​ការ​កាត់​បន្ថយ​កីឡាករ ដូច្នេះ​ហើយ​អនាគត​ដែល​មិន​ប្រាកដប្រជា​របស់​កីឡាករ​អាល្លឺម៉ង់​ក៏​កំពុង​ស្ថិត​លើ​ខ្សែ​បន្ទាត់​គ្រោះថ្នាក់​ខ្លាំង​បំផុត។

ជាង​នេះ​ប្រសិន​ណា Khedira ​ត្រូវ​បន្ត​រួមរស់​ជាមួយ​សេះ​បង្កង់​ទៀត​នោះ ការ​ចាកចេញ​របស់ Can នឹង​មាន​ភាគរយ​កាន់​តែ​ខ្ពស់​ឡើង។ រំឭក​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ [Emre Can] ​បាន​មក​ចូលរួម​ជាមួយ Old Lady នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៨ ហើយ​បង្ហាញ​ខ្លួន ៣៧ ប្រកួត​ហើយ ដោយ​រក​បាន ៤ គ្រាប់​និង Assist ១។

Facebook Comments

ព័ត៌មានកីឡាថ្មីៗ