យុទ្ធនាការនៃការប្រកួតវគ្គជម្រុះ Euro ២០២០ Qualifiers បានបញ្ចប់កាលពីយប់មិញ ក្រោយរកឃើញក្រុមទាំង ២០ ដែលកក់កៅអីទៅចូលរួមការប្រកួតវគ្គ Play-Off ផ្លូវការនាឆ្នាំ ២០២០ ខាងមុខ។
ក្នុងនោះបែលហ្សិកជាក្រុមលេចធ្លោជាងគេ ជាមួយនឹងជម្រើសជាតិអ៊ីតាលីដែលលេងមិនទាន់ស្គាល់ពាក្យថា ‘ចាញ់’ ក្រោយឆ្លងកាត់ការប្រកួត ១០ លើកអស់រយៈពេលជាច្រើនខែ។ បែលហ្សិកក៏បានបំបែកកំណត់ត្រារកបាន ៤០ គ្រាប់ឈរលេខ ២ បន្ទាប់ពីអេស្ប៉ាញធ្លាប់ធ្វើបាន ៤២ គ្រាប់នាឆ្នាំ ២០០០។
រំឭកថាក្រៅពីបែលហ្សិកនិងអ៊ីតាលី ក្នុងប្រវត្តិសាស្រ្តវគ្គជម្រុះ Euro ធ្លាប់កើតមាន ៣ លើកផ្សេងទៀតនៅឆ្នាំ ២០១៦ បានទៅលើក្រុមអង់គ្លេស ខណៈឆ្នាំ ២០១២ គឺអាល្លឺម៉ង់ និង ២០០០ គឺសាធារណរដ្ឋឆែក៕ ប្រភព៖ AF