ក្រុម Inter Milan មិនអាចឈ្នះជាប់គ្នានៅប្រកួតទី១២យប់មិញមែន ប៉ុន្ដែពួកគេកាន់តែកៀកក្នុងការលើកពានរង្វាន់ Serie A ហើយ ក្រោយពីលេងស្មើក្រុម Napoli ១-១។
Samir Handanovic បានធ្វើឱ្យចូលទីខ្លួនឯង ឱ្យក្រុម Napoli បានមុននៅនាទី៣៦តង់ទី១។ យ៉ាងណាមិញ ការប្រកួតឈានដល់នាទី៥៥ Eriksen ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុមរបស់លោក Conte បានវិញ។ ដោយការប្រកួតនេះ រក្សាលទ្ធផល ១-១ នេះរហូតដល់ចប់ការប្រកួតតែម្ដង។ បើទោះជាមិនឈ្នះប្រកួតនេះមែន និងចប់កំណត់ត្រាឈ្នះជាប់រហូតក៏ដោយ ក៏ក្រុម Inter Milan កាន់តែកៀកលើកពានមែនទែនហើយ។
ឆ្លងកាត់៣១ប្រកួតមកនេះ Inter Milan មាន៧៥ពិន្ទុ ក្រុមលេខ២ AC Milan មាន៦៦ពិន្ទុ លេខ៣ Atalanta មាន៦៤ពិន្ទុ និងក្រុមលេខ៤ Juventus មាន៦២ពិន្ទុ៕
ប្រភព៖ BBC