លោក Jose Mourinho បានច្រានចោលរឿងក្រុម Spurs ទាក់ទងយក Zlatan Ibrahimovic មកលេងនៅអង់គ្លេសវិញ ក្រោយពីរឿងនេះត្រូវគេចុះផ្សាយព្រាតកាលពីពេលកន្លងទៅ។
Zlatan ធ្លាប់ធ្វើការក្រោមការដឹកនាំរបស់លោក Jose ស្របពេលបច្ចុប្បន្ននេះរូបគេមិនទាន់សម្រេចចិត្តទៅលេងនៅក្លឹបណាទេ ក្រោយពីចាកចេញពីលីគអាមេរិកមក។ ទន្ទឹមគ្នានឹងរឿងនេះដែរ មានគេចុះផ្សាយថាអ្នកចាត់ការថ្មីរបស់ Spurs អាចនឹងនាំអតីតកូនក្រុមរបស់ខ្លួនមកវិញ ព្រោះរូបគេបច្ចុប្បន្នមិនមានតម្លៃខ្លួនទិញផ្ដាច់កុងត្រាថ្មីនោះទេ។
ដើម្បីឱ្យច្បាស់ចំពោះរឿងនេះ លោក Jose Mourinho បានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងមិនយក Zlatan មកឡើយ ព្រោះពេលនេះមានខ្សែប្រយុទ្ធអង់គ្លេសល្អបំផុតនៅក្នុងក្រុមទៅហើយ។ Harry Kane ជាខ្សែប្រយុទ្ធកណ្ដាលមុតស្រួចបំផុតរបស់អង់គ្លេស ហើយក៏ទទួលបានការទុកចិត្តពីលោក Jose ផងដែរ៕ប្រភព៖ Dailymail