លោក Jose Mourinho អ្នកចាត់ការក្រុម Roma បានបញ្ជាក់ថាខ្លួនមិនចាកចេញទៅណានោះទេ បើទោះជាមានដំណឹងលេចឮច្រើនទាក់ទងនឹងការចាកចេញទៅក្លឹបថ្មីក៏ដោយ។
Roma ក្រោមការដឹកនាំរបស់លោកឃើញថាមានប្រសិទ្ធភាពណាស់ទៅលើការប្រកួតនារដូវកាលនេះ។ ពួកគេបានយកពានរង្វាន់ Conference League មួយឱ្យទៅអ្នកគាំទ្របាន ក្រោយពីយកឈ្នះលើក្រុម Feyenoord ក្នុងលទ្ធផល ១-០ នៅយប់មិញ ហើយវាក៏ជាការឈ្នះពានដំបូងនៅជាង១០ឆ្នាំចុងក្រោយរបស់ពួកគេផងដែរ។
ក្រោយពីការលើកពានហើយ Jose អរផងយំផងចំពោះសមិទ្ធផលរបស់គេ។ យ៉ាងណាលោកក៏បានប្រាប់ទៅអ្នកគាំទ្របន្ថែមទៀតថានារដូវកាលក្រោយលោកនឹងបន្ដដឹកនាំក្រុម Roma ទៀត មិនចាកចេញទៅណាទេ។ លោកនៅមានភារកិច្ចជាច្រើនជាមួយក្លឹបនេះ ហើយលោកក៏ចាប់ផ្ដើមមានអារម្មណ៍ថាក្លាយជារ៉ូម៉ានីស្ដាហើយដែរ៕ ប្រភព ៖ dailymail