ក្រុម Spurs បានប្រកាសតែងតាំងលោក Jose Mourinho ធ្វើជាអ្នកចាត់ការរបស់ក្រុមខ្លួនហើយ ក្រោយពីដកលោក Pochettino ចេញពីតំណែងកាលពីម្សិលមិញនេះ។
ក្រោយពីទទួលបានការងារភ្លាម លោក Jose ក៏បានហៅកីឡាករប្រមូលផ្ដុំប្រជុំ និងបន្ដហ្វឹកហាត់ភ្លាម ដើម្បីត្រៀមការប្រកួតនៅចុងសប្ដាហ៍នេះ។ ក្នុងឱកាសនោះដែរ អ្នកចាត់ការល្បីឈ្មោះនេះ បាននិយាយថាក្រុម Spurs មិនសមនៅចំណាត់ថ្នាក់លេខ១៤ក្នុងតារាងលីគកំពូលអង់គ្លេសទេ បើមើលទៅតាមសមត្ថភាពក្រុម។ លោកចង់ជួយក្រុមនេះ ឱ្យបានស្គាល់ការជោគជ័យម្ដងទៀត។
លោក Jose មានកុងត្រាជាមួយក្រុម Spurs រហូតដល់ឆ្នាំ២០២៣ ដោយលោកនឹងទទួលបានតម្លៃពលកម្ម១៥លានផោនក្នុង១ឆ្នាំ។ តម្លៃនេះ គឺស្មើ២ដងនៃតម្លៃពលកម្មរបស់លោក Pochettino កាលពីនៅដឹកនាំក្រុម Spurs ៕ប្រភព៖ Dailymail