លោក Jose Mourinho ដឹកនាំក្រុម Spurs ប្រកួតដំបូង បានយកឈ្នះលើក្រុម West Ham នៅក្នុងដីរបស់ពួកគេ ក្នុងលទ្ធផល ៣-២។ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញ Lucas Moura , Son និង Harry Kane ហាក់ដូចជាមានទម្រង់លេងស៊ីចង្វាក់គ្នា ក៏ដូចជាពួកគេទាំង៣នាក់នេះ ក៏ជាអ្នករកគ្រាប់បាល់បាល់ជួយក្រុមផងដែរ។ វាជាជ័យជម្នះរបស់ក្រុម Spurs ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ហើយក៏បានធ្វើឱ្យក្រុមរំកិលខ្លួនឡើងមកលើបន្តិចផងដែរ។
លោក Jose បាននិយាយក្រោយចប់ការប្រកួតថា៖ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងនៅកន្លែងដែលសក្ដិសមបំផុត។ នេះជាធម្មជាតិរបស់ខ្ញុំ។ ១១ខែដោយមិនមានបទភ្លេងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ធ្វើឱ្យខ្ញុំដូចជាបាត់បង់អ្វីមួយ។ តែពេលនេះ វាត្រលប់មកវិញហើយ។ នេះគ្រាន់តែជាការចាប់ផ្ដើមរបស់ក្រុម Spurs ប៉ុណ្ណោះ៕
ប្រភព៖ DailyMail