Juventus boss Clarke has ruled out leaving, while R.Madrid insists he will not be leaving.


Juventus boss Clarke has ruled out leaving, while R.Madrid insists he will not be leaving.
24January-2022
  • Monday 24 January 2022
  • 09:57 PM

ទីផ្សារ​ដោះដូរ​រដូវ​រងា សម្រាប់​ខែ​មករា គឺ​សេសសល់​ពេលវេលា​តែ ៨ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខណៈ​ពេល​នេះ​ក្លឹប​ជា​ច្រើន​ក៏​កំពុង​សកម្ម​ខ្លាំង មិន​ថា​តែ​ការ​នាំ​ចូល និង​ការ​ប្រាកដ​នៅ​ការ​លក់​ចេញ​កីឡាករ​ដែល​ស្ថិត​ក្រៅ​ជម្រើស។

បង្វែរ​ទៅ​មើល​ក្លឹប Real Madrid និង Juventus ​នៅ​ថ្ងៃ​អាទិត្យ​នេះ យើង​ទទួល​បាន​ដំណឹង​ផ្លូវការ​ព្រម​គ្នា តែ​មួយ​ពាក់ព័ន្ធ​នឹង​កីឡាករ​ត្រូវ​ចាកចេញ និង​មួយ​ផ្សេង​ទៀត អំពី​កីឡាករ​ដែល​នឹង​បន្ត​នៅ ១០០ ភាគរយ។

១) ការ​ចាកចេញ​របស់ Aaron Ramsey

 

បើ​តាម​ការ​លើក​ឡើង​ពី​អ្នកចាត់ការ​ក្លឹប​សេះ​បង្កង់ លោក Massimiliano Allegri បាន​បញ្ជាក់​នៅ​សន្និសីទ​សារព័ត៌មាន​បែប​នេះ​ថា៖ “Ramsey គេ​នឹង​មិន​ស្ថិត​ក្នុង​ក្រុម​របស់​យើង​ត​ទៅ​ទៀត​ទេ ដោយ​គេ​នឹង​ត្រូវ​ចាកចេញ​ហើយ​នៅ​ពេល​ខាង​មុខ”។

បញ្ជាក់​ឲ្យ​ដឹង សុពលភាព​កុងត្រា​កីឡាករ​សញ្ជាតិ​វែល តាម​ថា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ តែ​ទំនង​ជា​ក្លឹប​អស់​ការ​អត់ធ្មត់​ជាមួយ​នឹង​បន្ទុក​ចំណាយ​ថ្លៃ​ពលកម្ម​ដ៏​ក្រាស់ក្រែល គួប​ផ្សំ​នឹង​ការ​លេង​របស់​កីឡាករ​មិន​ជា​ល្អ​ផង ដូច្នេះ​ការ​បែក គឺ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ។

មិន​ច្បាស់​ថា Ramsey នឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ​ទេ តែ​តាម​ចចាមអារ៉ាម​ពី​សព្វ​មួយ​ដង គឺ​អាច​ជា​ក្លឹប Everton, Newcastle United ឬ West Ham United។ រំឭក​ថា​កីឡាករ​វ័យ ៣១ ឆ្នាំ បង្ហាញ​ខ្លួន​សរុប​ឲ្យ​ Juventus ៧០ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ៦ លើក។ ប្រាក់​ពលកម្ម​របស់​ខ្សែ​បម្រើ​ខាង​លើ នៅ​ក្លឹប​អ៊ីតាលី ទទួល​បាន​ដល់​ទៅ ៤០០ ០០០ ផោន​ឯ​ណោះ​ក្នុង​មួយ​សប្តាហ៍។

២) Eden Hazard បន្ត​ស្ថិត​ក្នុង​ផែនការណ៍​របស់​លោក Ancelotti

បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ថា​ក្លឹប​តោ​ខៀវ Chelsea និង Newcastle United កំពុង​តាម​ឃ្លាំ​មើល ចង់​យក​កីឡាករ​បែលហ្សិក ត្រលប់​ទៅ Premier League វិញ ក៏​ស្រាប់​តែ​អ្នកចាត់ការ​ក្លឹប​អាណាព្យាបាល Real Madrid លោក Carlo Ancelotti ចេញ​មក​អះអាង​ភ្លាម ថា​ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ​របស់​ខ្លួន នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ។

បញ្ជាក់​ឲ្យ​ដឹង​ កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ នៅ​រដូវ​កាល​នេះ ជាមួយ​ស្តេច​ស Madrid ទើប​តែ​រក​បាន ១ គ្រាប់​និង Assist ២ លើក នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៧ ប្រកួត។ សុពលភាព​កុងត្រា​របស់ Hazard សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០៤។

តែ​យ៉ាង​ណា​តាម​ការ​បញ្ជាក់​ Ancelotti បាន​លើក​ឡើង​ច្បាស់ៗ​ថា៖ “Hazard គេ​នឹង​បន្ត​ស្ថិត​ក្នុង​ផែនការណ៍​របស់​ Real Madrid នៅ​រដូវ​កាល​បន្ទាប់ ២០២២/២៣ រឿង​នេះ​គឺ​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់”។

តាម​ពិត​ទៅ​បើ អធិរាជ​ស គិត​ចង់​លក់​ចេញ Hazard ពេល​នេះ ក៏​នឹង​ខាត​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ដោយសារ​ទម្រង់​លេង​គេ​ធ្លាក់​ចុះ អ៊ីចឹង​តម្លៃ​ផ្ទេរ​អាច​បាន​ត្រឹម ៣៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ទំហំ​នេះ គឺ​ខាត​ ១ ទ្វេ​ជា ៣ ធៀប​នឹង​តម្លៃ​ដើម។ ចាប់​តាំង​ការ​ផ្ទេរ​មក​ចូលរួម​នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៩ Hazard រក​បាន​តែ ៦ គ្រាប់​និង Assist ១០ លើក​ប៉ុណ្ណោះ នៅ​ការ​បង្ហាញ​ខ្លួន​សរុប ៦០ ប្រកួត៕

ប្រភព៖ Sportsmole

Facebook Comments

ព័ត៌មានកីឡាថ្មីៗ