Klopp does not want Salah to play at the Olympics


Klopp does not want Salah to play at the Olympics
25November-2019
  • Monday 25 November 2019
  • 06:24 PM

Mohamed Salah ​កំពុង​សម្រាក​ព្យាបាល​របួស ​ដោយ​រំពឹង​ថា​នឹង​មិន​អាច​ជួយ​ក្រុម Liverpool ​សម្រាប់​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​បាន​ឡើយ។ការ​របួស​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Klopp ​បារម្ភ​ជា​ខ្លាំង ត្បិត​អី​រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ក្នុង​ក្រុម ​សម្រាប់​ការ​ស្វែង​រក​គ្រាប់​បាល់។ ​អ្វី​ដែល​លោក​កាន់​តែ​ពិបាក​ចិត្ត​ថែម​ទៀត​នោះ គឺ​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​ក៏​បា​នបញ្ចូល​ឈ្មោះ Salah ​នេះ ​ដើម្បី​លេង​ព្រឹត្តិការណ៍​អូឡាំពិក​ថែម​ទៀត ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន។ ​

អេហ្ស៊ីប ​ចង់​ប្រើ Salah ​នេះ ​ក្នុង​បញ្ជី​កីឡាករ​លើស​អាយុ​ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​ឱ្យ​បាន​លទ្ធផល​ល្អ។លោក Klopp ​បារម្ភ​ថា​ការ​ប្រើប្រាស់​កីឡាករ​ច្រើន​ពេក​យ៉ាង​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​សាមី​ខ្លួន​កាន់​តែ​ពិបាក ​និង​ព្យាបាល​ជំងឺ​មិន​ជា​ដាច់​ឡើយ។ ការ​មិន​ជា​ដាច់​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​រូបគេ​ងាយ​ក្នុង​ការ​រង​របួស​វិញ​ខ្លាំង​ណាស់៕

 

 

ប្រភព៖ DailyMail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ