Vincent Kompany បានបោះបង់តួនាទី Player-Manager នៅក្លឹប Anderlecht ចោលហើយ ក្រោយពីដឹកនាំផងលេងផង ប៉ុន្មានប្រកួតមកនេះមិនបានល្អសោះ។
Kompany បានចាកចេញពីក្រុម Man City ដើម្បីទៅដឹកនាំក្រុមខ្លួនធ្លាប់លេងតាំងពីតូច Anderlecht ដោយធ្វើជាអ្នកចាត់ការផង និងចូលលេងផង។ តែដោយសារដឹកនាំក្រុមមិនបានល្អប៉ុន្មានប្រកួតមកនេះ រូបគេបានសម្រេចចិត្តបោះបង់តួនាទីជាអ្នកចាត់ការនោះហើយ ដោយនៅត្រឹមជាកីឡាករប៉ុណ្ណោះ។ រូបគេនឹងទទួលតំណែងជាប្រធានក្រុម ហើយគ្រូជំនួយនឹងឡើងជាអ្នកចាត់ការក្រុមវិញ។
ខ្សែការពារវ័យ៣៣ឆ្នាំជាថ្នាលយុវជនរបស់ Anderlecht ហើយបានចំណាយពេលដល់១១ឆ្នាំលេងឱ្យក្រុម Manchester City បាន២៦៤ប្រកួត រកបាន១៨គ្រាប់។ កីឡាករជម្រើសជាតិបែលហ្សិកនេះ ជួយក្រុមមេឃខៀវ ឈ្នះពាន Premier League បាន៤ដងផងដែរ៕ប្រភព៖ Dailymail