ការប្រកួតនៅ UEFA Super Cup ដែលទើបបញ្ចប់ទៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីបំផុតបានរកឃើញអ្នកឈ្នះគឺហង្សក្រហម Liverpool ជាមួយលទ្ធផល ៥-៤ លើសាច់បាល់ប៉េណាល់ទីទល់តោខៀវ Chelsea។
ការប្រកួតដ៏ស្វិតស្វាញបានផ្ទុះឡើងក្នុងកីឡដ្ឋាន Vodafone Arena ដោយគ្រាប់បាល់បើកឆាកធ្វើបានដោយក្រុមឈ្នះជើងឯក UEL ពីសំណាក់កីឡាករ Olivier Giroud នៅនាទី ៣៦ មុនពេល Sadio Mane តសងមួយគ្រាប់តាមស្មើនៅនាទី ៤៨ ក្នុងតង់ទីពីរ។
សាច់បាល់នៃការស៊ុតរបស់ហង្សមានឱកាសច្រើនជាង ដោយធ្វើចំគោលដៅ ១១ លើក ប៉ុន្តែការប្រកួត ៩០ នាទីត្រូវបានបញ្ចប់ហើយបន្ថែមម៉ោង (Extra-Time) ដល់ ១៥ នាទីពីរដងផ្សេងទៀត។ ភ្លាមនោះ Sadio Mane ដដែលក៏ជួយឲ្យក្រុមនាំមុខមួយគ្រាប់ ប៉ុន្តែដោយការធ្វេសប្រហែសក្នុងប្រអប់គ្រោះថ្នាក់នៅនាទី ១០១ Chelsea ក៏បានចំណេញបាល់ប៉េណាល់ទីស៊ុតដោយ Jorginho។
តតាំងរហូតដល់ស៊ុតបាល់ប៉េណាល់ទីជាលទ្ធផលបានបញ្ចប់ត្រឹម ៥-៤ ខណៈការសង្រ្គោះបាល់របស់ Adrian អ្នកចាំទីជំនួស Alisson បានធ្វើឲ្យមានការសាទរជាខ្លាំង។ ទស្សនាវីដេអូខាងក្រោម៖