ជារឿងដ៏គួរឲ្យសោកស្តាយមួយសម្រាប់ក្លឹបស្ករគ្រាប់ Everton ដែលធ្លាប់មានឱកាសចុះហត្ថលេខានាំយក Harry Maguire, Andy Robertson និង Erling Haaland ដោយប្រើប្រាស់ថវិកាសរុបមិនដល់ ២៥ លានអឺរ៉ូឡើយ ប៉ុន្តែដោយមិនអាចមើលឃើញពីអនាគតកាល ក្លឹបក៏បានបដិសេធមិនចុះហត្ថលេខាយកអ្នកទាំងបីរូបនេះ។
រឿងនេះបានបែកខ្ញែកដោយអតីតប្រធានជាន់ខ្ពស់នៅក្លឹបគឺលោក Steve Walsh ដែលធ្លាប់ប្រើប្រាស់ពេលវេលាជាង ២ ឆ្នាំនៅ Goodison Park។ នៅកិច្ចសម្ភាសន៍ជាមួយ Athlic លោកប្រាប់ថាពេល Maguire និង Roberton នៅ Hull City គឺលោកចរចាត្រូវរ៉ូវយកក្នុងតម្លៃ ២០ លានផោន តែក្លឹបបដិសេធមិនព្រម។
លុះដល់ Haaland អំឡុងពេលស្ថិតនៅវ័យ ១៧ ឆ្នាំ លោកក៏បានចរចារួចហើយដែរដោយប្រើប្រាស់ថវិកាត្រឹម ៤ លានផោន ប៉ុន្តែ Everton បន្តមិនព្រមថែមទៀត។
បញ្ជាក់ថាបើគិតហាងឆេងថ្លៃខ្លួនសព្វថ្ងៃបូកអ្នកទាំងបីបញ្ចូលគ្នាគឺទំនងឡើង ១ ទ្វេជា ១០ ពោលតម្លៃរួមមិនក្រោម ២០០ លានផោនឡើយ ស្របពេលដែល Maguire ជាខ្សែការពារមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត រីឯ Haaland ឡើងជើងនៅ Salzburg មិនខុសពី Robertson កំពុងបម្រើអាជីពឲ្យក្លឹបលេចធ្លោនៅតំបន់អឺរ៉ុប៕