ក្រុមជម្រើសជាតិម៉ាឡេស៊ីដែលស្ថិតក្រោមការដឹកនាំរបស់លោក Tan Cheng Hoe នឹងត្រូវបង្ហាញសមត្ថភាពជាការប្រកួតលក្ខណៈមិត្តភាពជាមួយជម្រើសជាតិគុយវ៉ែតដែលឈរចំណាត់ថ្នាក់ ១៤៧ក្នុងតារាង FIFAក្នុងខែមិថុនាឆ្នាំ២០២០។
គុយវ៉ែតគឺជាប្រទេសទី៣ក្នុងតំបន់អាស៊ីខាងលិចដែលលេងទល់នឹងម៉ាឡេស៊ី បន្ទាប់ពីបារែ៉ន និងប៉ាឡេស្ទីនខណៈពួកគេបានប្រកាសអំពីការយល់ព្រមលេងមិត្តភាបនេះដើម្បីរៀបចំសម្រាប់វគ្គជម្រុះ 2022 FIFA World Cup/ 2023 Asian Cup Qualifier។
តាមប្រភពសេចក្ដីថ្លែងការរបស់អគ្គលេខាធិកា សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីលោក Stuart Ramalingamក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងរំពឹងថាជួបជាមួយគុយវ៉ែតនៅកីឡដ្ឋានBukit Jalil National Stadiumនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ មុនពេលពួកគេត្រូវធ្វើដំណើរទៅប្រទេសថៃលេងការប្រកួតចុងក្រោយក្នុងពូលG ជាមួយម្ចាស់ថៃនៅថ្ងៃទី០៩ខែមិថុនា។