Man City aim for Phillips


Man City aim for Phillips
25May-2022
  • Wednesday 25 May 2022
  • 01:50 PM

ក្រុម Manchester City បានប្រកាសដាក់គោលដៅយកខ្សែបម្រើ Kalvin Phillips របស់ក្រុម Leeds United មករួមក្រុមម្នាក់ទៀតហើយនៅរដូវកាលក្រោយនេះ។

ក្រុម Man City បានទិញយក Haaland ពីក្រុម Dortmund បានម្នាក់ហើយដើម្បីត្រៀមរដូវកាលថ្មី។ ដោយឡែកនៅពេលនេះ លោក Pep ក៏បានមើលឃើញកីឡាករម្នាក់ទៀតហើយ ដែលជាខ្សែបម្រើសញ្ជាតិអង់គ្លេស Kalvin Phillips។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ រហូតបានជាប់ជម្រើសជាតិផងដែរ ហើយអ្វីដែលគេបានធ្វើគឺសក្ដិសមសម្រាប់ក្បួនលេងរបស់ Man City ក្រោមការដឹកនាំរបស់លោក Pep ណាស់។

មួយវិញទៀត លោក Pep ចង់បានគេមកដើម្បីជំនួសកន្លែងរបស់ប្រធានក្រុម Fernandinho ផងដែរ ដែលនឹងត្រូវចាកចេញពីក្រុមនៅចប់រដូវកាលនេះហើយ។ Phillips ជាកីឡាករទី២ដែលក្រុម City ត្រូវនាំចូល បន្ទាប់ពី Haaland ។ បើទោះជាក្រុមបច្ចុប្បន្នពោរពេញដោយកីឡាករល្អៗមែន ប៉ុន្តែលោក Pep តែងតែមើលឃើញចំណុចខ្វះខាតក្នុងក្រុមជានិច្ចរៀងរាល់ចុងរដូវកាល ដើម្បីទិញកីឡាករថ្មីមករួមក្រុម៕ ប្រភព ៖​dailymail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ