ក្រុម Manchester City បានប្រកាសពីវត្តមានខ្សែបម្រើថ្មី Kalvin Phillips ទិញពីក្រុម Leeds United បានហើយក្នុងតម្លៃ៤៥លានផោន កុងត្រារយៈពេល៦ឆ្នាំ។
ក្រុមរបស់លោក Pep Guardiola បានទាក់ទងចង់បាន Phillips តាំងពីចប់រដូវកាលមុនម្ល៉េះ ប៉ុន្ដែនៅចរចាតម្លៃខ្លួនជាមួយក្រុម Leeds United មិនទាន់សម្រេច។ រហូតដល់ក្រុម Man City បានលក់ Jesus ទៅឱ្យក្រុម Arsenal ទៅ ទើបពួកគេមានប្រាក់គ្រប់គ្រាន់សម្រាប់នាំយក Phillips មករួមក្រុមនៅពេលនេះបានក្នុងតម្លៃ៤៥លានផោន។
កីឡាករអង់គ្លេសវ័យ២៦ឆ្នាំខាងលើ បានបង្ហាញខ្លួនឱ្យក្រុម Leeds United បាន២៣៥ប្រកួត ក្នុងរយៈពេល៨រដូវកាលមកនេះ។ រូបគេនៅសល់កុងត្រា២ឆ្នាំទៀត ទើបតម្លៃខ្លួនផ្ដាច់កុងត្រារបស់គេមានដល់៤៥លានផោននេះ។ Phillips ក៏ក្លាយជាកីឡាករទី៣ដែលក្រុម Man City នាំចូលផងដែរ បន្ទាប់ពី Erling Haaland និង Stefan Ortega Moreno ៕ប្រភព ៖ bbc