ក្រុម Manchester City នឹងត្រូវធ្វើដំណើរទៅប៉ះក្រុម Sevilla នៅទឹកដីអេស្ប៉ាញក្នុងយប់នេះហើយ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
មុនជំនួបនេះដែរ ក្រុមរបស់លោក Pep កំពុងមានបញ្ហានៅតំបន់ការពារទៅហើយ។ ខ្សែការពារ២នាក់គឺ John Stones និង Kyle Walker កំពុងសម្រាកព្យាបាលរបួសនៅឡើយទេ។ ពួកគេនឹងមិនអាចលេងបានឡើយសម្រាប់ការប្រកួតនៅរាត្រីនេះ បើទោះជាមានឈ្មោះក្នុងបញ្ជីធ្វើដំណើរទៅអេស្ប៉ាញក៏ដោយ។ លោក Pep នឹងមិនប្រថុយដើម្បីដាក់គេឱ្យលេងឡើយ។
លោក Pep បាននិយាយថា៖ “ពួកគេរបួសទៅហើយ។ John មិនខ្លាំងទេ ហើយ Kyle ក៏មិនសូវរបួសខ្លាំងដែរ ប៉ុន្តែខ្ញុំមិនច្បាស់ឡើយថាពួកគេអាចលេងបាននៅរាត្រីនេះ ឬប៉ះ Dortmund ឬប៉ះ Wolves មុនសម្រាកអន្ដរជាតិនោះ”៕