Manchester United ត្រូវបានគេព្រមានថាការផ្ទេរ Joshua Zirkzee នឹងក្លាយជាកំហុសដ៏ធំមួយ។
Zirkzee បានបង្ហាញខ្លួនឱ្យ Bologna កាលពីរដូវកាលមុន ខណៈដែលពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៥ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅ Serie A។ ខ្សែប្រយុទ្ធរូបនេះសុតបាល់បញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង គ្រប់ការប្រកួតទាំងអស់ បានធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍ពីក្រុមកំពូលៗនៅអ៉ឺរ៉ុប។ ម្នាក់ក្នុងចំណោមក្រុមទាំងដែលនោះអាចទទួលយកកីឡាករមានសក្តានុពលរូបនេះគឺ Man United ដែលកំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ក្រុមបិសាចក្រហមបានទិញ Rasmus Hojlund ពីគូប្រជែងនៅអ៉ីតាលីរបស់ Bologna គឺ Atalanta កាលពីរដូវក្តៅមុន បើទោះបីជា ខ្សែប្រយុទ្ធដាណឺម៉ាករូបនេះបានស៊ូទ្រាំនឹងរដូវកាលដំបូងដ៏ពិបាកក៏ដោយ។ បិសាចក្រហមបានកំណត់តម្រូវការ ការប្រកួតប្រជែងសម្រាប់ Hojlund ជាអាទិភាពសម្រាប់ទីផ្សារដោះដូរកីឡាករ។ ប៉ុន្តែអតីតកីឡាករជម្រើសជាតិហូឡង់លោក Bryan Roy បានព្រមានថាទង្វើបែបនេះនឹងក្លាយជាកំហុសដ៏ធំ។ គាត់បានប្រាប់ កាសែត Tuttojuve ថា៖
“Zirkzee មិនដូច Koopmeiners ឡើយ គេមិនទាន់ត្រៀមខ្លួនសម្រាប់ការលោតខ្ពស់ពេកនោះទេ (ការលេងនៅក្លឹបធំៗ)។ គាត់នៅក្មេង គាត់ត្រូវការមួយឆ្នាំទៀតនៅ Bologna ជាកន្លែងដែលគាត់អាចរកគ្រាប់បាល់បានច្រើន។ វាមានសារៈសំខាន់ណាស់ក្នុងការសាកល្បងខ្លួនឯងនៅក្នុងក្រុមតែមួយ ប៉ុន្តែជាមួយនឹងគ្រូបង្វឹកផ្សេង គាត់នឹងពិបាកសម្របខ្លួន បន្ទាប់មកគាត់នឹងដឹង ហើយគិតពីអ្វីដែលគាត់ត្រូវធ្វើ”។
Man United ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Mattijs De Ligt ផងដែរ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងការការពាររបស់ពួកគេ។ ប៉ុន្តែ Roy ជឿថាបុរសសញ្ជាតិហូឡង់រូបនេះក៏នឹងមិនមក Old Trafford ដែរ។ ដោយគាត់បានបន្ថែមថា៖
“ខ្ញុំបានអានកាសែតមួយថា Manchester United ចង់បាន De Ligt ប៉ុន្តែខ្ញុំមិនគិតថាគាត់នឹងចាកចេញពី Bayern ទេ។ គាត់ខ្លាំងជាងគេក្នុងចំនោមខ្សែការពារ Bayern ពេលនេះ ខ្ញុំបានឃើញគាត់ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ហើយគាត់មើលទៅមិនអន់ទេ។ គាត់នឹងត្រឡប់ទៅ Juventus វិញ? ទេ! គាត់បាននៅទីនោះរួចហើយ។ ប្រសិនបើគាត់ចាកចេញ ខ្ញុំចង់ឃើញគាត់នៅប្រទេសអង់គ្លេស ឬអេស្ប៉ាញ”។
បិសាចក្រហម ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតារាបាល់ទាត់របស់ Everton Jarrad Branthwaite ផងដែរ។ ក្រុមបិសាចក្រហម ត្រូវបានគេគិតថាបានដាក់សំណើដេញថ្លៃ ៣៥លានផោនសម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បើទោះបីជាត្រូវបានរំពឹងថា Everton នឹងបដិសេធក៏ដោយ។ ក្រុមស្ករគ្រាប់ កំពុងទាមទារយ៉ាងហោចណាស់ក៏បាន ៧០លានផោនដែរជាថ្នូរនឹងអតីតយុវជន Manchester City រូបនេះ។
(អតីតកីឡាករអន្តរជាតិហូឡង់ Bryan Roy)
ប្រភព បរទេស