ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Aston Villa ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតសប្ដាហ៍ទី៦នៃពានរង្វាន់ English Premier League។
សម្រាប់ការប្រកួតនៅទឹកដី Old Trafford នេះដែរ ក្រុម Man Utd ពិតជាបង្ហាញពីភាពជាម្ចាស់ផ្ទះរបស់គេបានល្អណាស់។ ខ្សែប្រយុទ្ធចំណូលថ្មី Antony រកបានគ្រាប់បាល់នាំមុខទៅលើក្រុម Arsenal បានមុននៅតង់ទី១នាទី៣៥ មុនពេល Saka រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៦០។ តែយ៉ាងណាក្រុមរបស់លោក Erik ten Hag មិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះទេ នៅនាទី៦៦ និង៧៥ ខ្សែប្រយុទ្ធ Rashford ក៏រកបាន២គ្រាប់បន្ថែមទៀត ដើម្បីយកឈ្នះលើក្រុមកាំភ្លើងធំបានក្នុងលទ្ធផល ៣-១។
យ៉ាងណាមិញ ជ័យជម្នះនៅយប់មិញនេះក៏បានបញ្ចប់កំណត់ត្រាឈ្នះជាប់គ្នារហូតនារដូវកាលនេះរបស់ក្រុម Arsenal ផងដែរ។ តែក្រុមរបស់លោក Mikel Arteta នៅតែអាចរក្សាខ្លួនក្នុងចំណាត់ថ្នាក់លេខ១បានដដែល។ ដោយពេលនេះ ពួកគេមាន១៥ពិន្ទុ ស្របពេលក្រុម Man Utd វិញទើបមាន១២ពិន្ទុប៉ុណ្ណោះ៕