ក្រុមបិសាចក្រហម Manchester United ចង់ឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ធ្វើដំណើរទៅប្រកួតមិត្តភាព Pre Season នៅប្រទេសថៃ និងអូស្ត្រាលីសិន ដោយមិនទាន់គិតរឿងចាកចេញនោះទេ។
កាលពីចុងសប្ដាហ៍កន្លងទៅ មានដំណឹងថា Ronaldo បានប្រាប់ទៅថ្នាក់ដឹកនាំក្រុម Man Utd ហើយ ថារូបគេចង់ចាកចេញពីក្រុមនារដូវកាលដោះដូរកីឡាករនេះ។ តែយ៉ាងណា បើតាមក្រុមការងាររបស់បិសាចក្រហមវិញ មិនចង់ឱ្យកីឡាករវ័យ៣៧ឆ្នាំនេះចេញឡើយ ពួកគេចង់ឱ្យ CR7 លេងរហូតដល់អស់កុងត្រា១ឆ្នាំទៀត។
លើសពីនេះ លោក Erik ten Hag ក៏ចង់បាន Ronaldo ទៅលេង Pre Season នៅតំបន់អាស៊ីផងដែរ។ Man Utd នឹងត្រូវមកលេងមិត្តភាពនៅប្រទេសថៃ និងអូស្ត្រាលី។ ដោយពួកគេនឹងចាប់ផ្ដើមដំណើរ Tour របស់ខ្លួននៅសប្ដាហ៍នេះហើយ៕ ប្រភព ៖ dailymail