ក្រុម Manchester City បានរួចផុតពីការពិន័យពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ហើយ ទាក់ទងទៅនឹងរឿងទិញកីឡាករចូលខុសច្បាប់។
បើយោងតាម UEFA ក្រុម Man City បានទិញកីឡាករក្រោមអាយុ១៨ឆ្នាំខុសច្បាប់ដែលបានចែង។ តែការរួចផុតពីការពិន័យ ដោយសារតែក្រុម Man City មានភស្តុតាងត្រឹមត្រូវ ដែលអាចការពារក្ដីរបស់គេបាន។ ក្រុមម្ចាស់ជើងឯកអង់គ្លេសនេះ នឹងត្រូវបង់អស់ប្រមាណជា៣១៥ ០០០ផោន ចំពោះករណីរបស់គេ ដោយមិនត្រូវជាប់ពិន័យហាមទិញកីឡាករចូលនោះទេ។
ត្បិតតែរួចផុតពីក្ដីនេះមួយមែន ប៉ុន្តែក្រុម Man City នៅមានរឿងក្ដីច្រើនទៀតដែលត្រូវដោះស្រាយ ក្រោយពីរងការចោទប្រកាន់ពីការទិញដូរកីឡាករ ខុសច្បាប់ financial fair play។ ក្រោយពីក្រុមនេះបានចំណាយប្រាក់យ៉ាងច្រើន ក្នុងការទិញយកកីឡាករប៉ុន្មានឆ្នាំចុងក្រោយនេះ៕