Manchester City beat Chelsea at No. 3 in the table


Manchester City beat Chelsea at No. 3 in the table
26November-2019
  • Tuesday 26 November 2019
  • 01:39 AM

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ ​ហក់​ឡើង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​វិញ។សម្រាប់​ការ​ប្រកួត​នេះ Kante ​ជា​អ្នក​រក​បាន​១​គ្រាប់​មុន​ឱ្យ​ក្រុម​ភ្ញៀវ Chelsea ​នៅ​នាទី​២១ ​ប៉ុន្តែ​៨​នាទី​បន្ទាប់​មក De Bruyne ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​នៅ​នាទី​៣៧ Mahrez ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​ក្រុម Man City ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម Chelsea ​២-១ ​ផង​ដែរ។

ក្រុម Man City ​ដែល​មាន​កីឡាករ​របួស​នោះ ​លេង​២​ប្រកួត​កន្លង​មក​ត្រូវ​គេ​នាំ​មុខ​មុន​រហូត ប៉ុន្តែ​ក៏​អាច​វាយ​បក​វិញ​យក​ឈ្នះ​ផង​ដែរ។ បច្ចុប្បន្ន​នេះ​ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង ​ដោយ​ដេញ​ពិន្ទុ​ក្រុម​លេខ​១ ​Liverpool ​៩​ពិន្ទុ​ពេញ​តែ​ម្ដង​ឆ្លង​កាត់​១៣​ប្រកួត​មក​នេះ៕

 

ប្រភព៖ DailyMail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ