Man City បានដាក់ឲ្យកីឡាករ Eliaquim Mangala ទៅចូលរួមផ្លូវការជាមួយ Valencia លើកុងត្រារយៈពេល ២ ឆ្នាំ បន្ទាប់ពីខ្ចីជើងបានមួយរដូវកាល ២០១៦-១៧។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្លឹបអេស្ប៉ាញបានសរសេរថា៖ “Valencia CF បានឈានដល់កិច្ចព្រមព្រៀងជាមួយ Eliaquim Mangala ដែលខ្សែការពារបារាំងនឹងក្លាយជាកីឡាករ Valencia រហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២១”។
បញ្ជាក់ថា Valencia នឹងតតាំងក្លឹប Real Sociedad នាជុំដំបូងនៅ LaLiga នៅថ្ងៃអាទិត្យទី ១៨ សីហាវេលាម៉ោង ១២:០០ នាទីរំលងអាធ្រាត្រ។