Manchester City ត្រូវបានគេរាយការណ៍ថានឹងបញ្ឈប់ក្នុងការធ្វើជំនួញជាមួយក្លឹប Premier League ផ្សេងទៀត ជាពិសេស Arsenal។
ម្ចាស់ជើងឯកបច្ចុប្បន្នបានលក់ទាំង Gabriel Jesus និង Oleksandr Zinchenko ទៅឱ្យក្រុមកាំភ្លើងធំនៅរដូវក្តៅ រួមទាំងអ្នកចាត់ការលោក Mikel Arteta។
Jesus បានចុះហត្ថលេខាក្នុងតម្លៃ ៤៥លានផោន ហើយ Zinchenko មានតម្លៃ ៣២លានផោន ប៉ុន្តែអ្នកទាំងពីរមានឥទ្ធិពលយ៉ាងខ្លាំងលើរដូវកាលរបស់ Arsenal។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា City បានសម្រេចចិត្តឈប់លក់កីឡាករជម្រើសដំបូងណាមួយផ្សេងទៀតរបស់ខ្លួនឱ្យ Arsenal ទៀតហើយ។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីក្រុមកាំភ្លើងធំបាននាំមុខក្រុម City ក្នុងតារាងលីគដោយប្រាំពិន្ទុ៕
ប្រភព៖ Football Insider