ក្រោយការចាកចេញរបស់ Alexis Sanchez និង Romelu Lukaku ទៅចូលរួមនៅទឹកដីអ៊ីតាលី លោក Ole Gunnar Solskjaer ក៏នៅតែជាប់ភារកិច្ចក្នុងការខ្វាត់ខ្វែងរកឲ្យបានខ្សែប្រយុទ្ធថ្មីមួយរូបនៅទីផ្សារដោះដូររដូវរងាខាងមុខ។
កន្លងទៅក្លឹបម្ចាស់ដី Old Trafford ជាប់ពាក្យថាចង់បាន Mario Mandzukic ប៉ុន្តែតាមសារព័ត៌មាន ESPN បានទម្លាយនូវជម្រើសថ្មីមួយផ្សេងទៀតរបស់បិសាចក្រហមនោះគឺកីឡាករ Edin Dzeko ដែលកំពុងបម្រើអាជីពនៅក្លឹប AS Roma ក៏ដូចធ្លាប់ជាអតីតកីឡាករនៅ Man City។
Dzeko បានបាត់បង់ឱកាសបង្ហាញខ្លួនច្រើននារដូវកាល ២០១៩/២០ ជាហេតុជំរុញឲ្យការចាកចេញនាខែមករាសម្រាប់គេទំនងជាមានភាគរយខ្ពស់បំផុត៕ ប្រភព៖ Sportsmole