Manchester United នឹងពិចារណាអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញដោយគ្មានតម្លៃខ្លួនក្នុងខែមករាខាងមុខ


Manchester United នឹងពិចារណាអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញដោយគ្មានតម្លៃខ្លួនក្នុងខែមករាខាងមុខ
21October-2022
  • Friday 21 October 2022
  • 02:24 PM

Manchester United ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងកីឡាករ Cristiano Ronaldo ដោយគ្មានតម្លៃខ្លួនក្នុងខែមករាខាងមុខ ប្រសិនបើមិនអាចលក់គាត់ចេញបាន ក្រោយទទួលរងការរិះគន់សារជាថ្មីអំឡុងពេលប្រកួតទល់នឹង Tottenham នៅយប់ថ្ងៃពុធ។

Ronaldo បានចាកចេញពី Old Trafford មុនពេលបញ្ចប់ការទទួលជ័យជម្នះ ២-០ លើក្រុម Spurs ដែលជាទង្វើដែលធ្វើឲ្យមនុស្សជាច្រើនខឹងសម្បារ ដោយ Erik ten Hag សន្យាថានឹងដោះស្រាយបញ្ហានេះពេលក្រោយ ក្នុងពេលភ្លាមៗនោះ។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ United បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា Ronaldo នឹង​មិន​ក្លាយ​ជា​ផ្នែក​នៃ​ក្រុម​ក្នុង​ការ​ប្រកួត​របស់​ពួកគេ​នៅ​ថ្ងៃ​សៅរ៍​ទល់នឹង Chelsea ឡើយ។

មើលទៅទំនងជាខ្សែប្រយុទ្ធព័រទុយហ្គាល់បានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់បិសាចក្រហមរួចហើយ ហើយបើយោងតាមរបាយការណ៍ United កំពុងពិចារណាកាត់បន្ថយការចំណាយលើអតីតកីឡាកររបស់ពួកគេផងដែរ។

ក្លឹបនឹងលុបចោលកិច្ចសន្យារបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ប្រសិនបើភ្នាក់ងាររបស់គាត់ Jorge Mendes មិនអាចស្វែងរកក្លឹបថ្មីអោយគាត់ក្នុងទីផ្សារដោះដូរកីឡាករខែមករា។

Ronaldo បានព្យាយាមចាកចេញពី Manchester United នៅរដូវក្តៅមុននេះ បន្ទាប់ពី United បរាជ័យក្នុងការប្រកួត Champions League ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបជាច្រើនរួមមាន Chelsea, Sporting Lisbon, Roma និងក្លឹបអារ៉ាប៊ីសាអូឌីតមួយចំនួនផងដែរ ប៉ុន្តែទីបំផុតបរាជ័យក្នុងការចាកចេញ៕

ប្រភព៖ Metro

Facebook Comments

ព័ត៌មានកីឡាថ្មីៗ