ក្រោយបញ្ចប់ភារកិច្ចនៅ UEFA Super Cup តាមរយៈការស៊ុតបាល់ពីរគ្រាប់ជួយឲ្យហង្សយកឈ្នះតោខៀវ Sadio Mane ក៏បានជជែកជាមួយសារព័ត៌មានទាក់ទិននឹងឱកាសក្នុងការគ្រោងពាន Ballon d’Or សម្រាប់ឆ្នាំ ២០១៩ នេះ។
ប្រាប់សន្និសីទសារព័ត៌មាន Mane បានចុចយកឈ្មោះ Lionel Messi ត្បិតអីកន្លងមក Virgil van Dijk ដែលជាមិត្តរួមក្រុមឈរឈ្មោះក្នុងបេក្ខភាពប្រជែងពាននេះក៏ដោយ។
Mane ប្រាប់ថា៖ “ខ្ញុំគិតថា Messi ជាកីឡាករល្អបំផុតក្នុងលោក ដោយខ្ញុំគិតថាគាត់សក្តិសមនឹងទទួលបានវា ហើយក៏មិនជាបញ្ហាអ្វីនោះដែរត្បិតគាត់មិនបានឡើងដល់ Champions League វគ្គផ្តាច់ព្រ័ត្រក៏ដោយ”។
បញ្ជាក់ថាការប្រកាសពានរង្វាន់ Ballon d’Or នឹងធ្វើឡើងក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ មាន ៣ រូបដែលសង្ឃឹមខ្ពស់ដូចជា Messi, Ronaldo និង Van Dijk។