Sadio Mane បានបញ្ជាក់ថាលោក Jurgen Klopp គឺជាអ្នកចាត់ការល្អបំផុតនៅលើលោកនេះ ក្រោយពីបានធ្វើការជាមួយគ្នាប៉ុន្មានរដូវកាលចុងក្រោយ។
Klopp កំពុងដឹកនាំក្រុម Liverpool ឱ្យឡើងដល់ចំណុចកំពូលវិញ ក្រោយពីឈរនៅលេខ១ ក្នុងតារាងហើយដាច់ពិន្ទុក្រុមលេខ២ Leicester City ដល់ទៅ៨ពិន្ទុថែមទៀត។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានទំនុកចិត្តលើអ្នកចាត់ការអាល្លឺម៉ង់នេះ គឺ២រដូវកាលជាប់គ្នាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដោយបានជើងឯកម្ដង និងរងជើងឯកម្ដង។
សម្រាប់ Mane ដែលជាកីឡាកររបស់ក្រុម Liverpool ផ្ទាល់បានបង្ហាញចំណាប់អារម្មណ៍ចំពោះរឿងខាងលើនេះដែរថា៖ “មានអ្នកចាត់ការល្អៗជាច្រើននៅអឺរ៉ុប ប៉ុន្តែអ្វីដែលខ្ញុំអាចមើលឃើញនិងនិយាយបានគឺអ្នកចាត់ការរបស់យើង ជាមនុស្សកំពូលនៅលើលោកនេះ។ គាត់យល់ច្បាស់ពីអ្វីដែលត្រូវដោះស្រាយជាមួយកីឡាករ ដើម្បីអភិវឌ្ឍក្រុមទាំងមូល”៕ប្រភព៖ Dailymail