ក្រុមហង្សក្រហម Liverpool បានស្វែងរកឃើញជ័យជម្នះវិញហើយក្នុងពានរង្វាន់ UEFA Champions League នៅយប់មិញនេះ ដោយយកឈ្នះលើក្រុម Ajax បានក្នុងលទ្ធផល ២-១។
ក្រោយពីចាញ់ក្រុម Napoli នៅប្រកួតដំបូងមក ក្រុមរបស់លោក Jurgen Klopp ពិតជាខិតខំមែនទែនសម្រាប់ប្រកួតទី២នៅយប់មិញនេះ។ ខ្សែប្រយុទ្ធ Mohamed Salah រកគ្រាប់បាល់ដំបូងបាននៅនាទី១៧ ក្នុងតង់ទី១ ប៉ុន្តែនៅនាទី២៧ ក៏ស្រាប់តែ Kudus រកគ្រាប់បាល់តាមស្មើវិញបាន។ នៅជិតចប់ការប្រកួតទៅហើយ ពោលគឺនាទី៨៩ ទើប Matip អាចរកគ្រាប់បាល់១គ្រាប់បន្ថែមទៀត ជួយឱ្យក្រុម Livrpool យកឈ្នះលើក្រុម Ajax បានវិញក្នុងលទ្ធផល ២-១ តែម្ដង។
ក្នុងការប្រកួតខាងលើនេះដែរ គេក៏បានសង្កេតឃើញខ្សែប្រយុទ្ធ Nunez របស់ក្រុម Liverpool មានឱកាសល្អដល់ទៅ២លើកផងដែរដើម្បីស្វែងរកគ្រាប់បាល់ តែចុងក្រោយកីឡាករអ៊ុយរុយហ្គាយរូបនេះមិនអាចសម្រេចបាននោះទេ។ នេះជាកង្វល់មួយផងដែរសម្រាប់ក្រុមហង្សក្រហម ដែលខ្សែប្រយុទ្ធខ្លួនទើបទិញមក មិនទាន់ស្វែងរកចំណុចកំពូលរបស់ខ្លួនបាន៕