ក្រុម PSG នឹងត្រូវប្រកួតជាមួយក្រុម Brest នៅម៉ោង២រំលងអាធ្រាត្រនេះ សម្រាប់លីគកំពូលបារាំងសប្ដាហ៍ទី៣។
ក្នុងការប្រកួតនៅរាត្រីនេះដែរ ក្រុម PSG ក៏នឹងមិនមានវត្តមានរបស់កីឡាករចំណូលថ្មី Lionel Messi ដែរ ដោយសាររូបគេមិនទាន់បានហ្វឹកហាត់គ្រប់គ្រាន់នៅឡើយ។ ដោយឡែកសម្រាប់កីឡាករ២នាក់ទៀត Neymar និង Leandro Paredes ក៏ដូចគ្នា មិនមានឈ្មោះលេងនៅរាត្រីនេះដែរ ដោយរូបគេបន្ដហ្វឹកហាត់ដោយឡែកដូច Messi ដែរ។
ដូច្នេះអ្នកគាំទ្រ PSG នឹងត្រូវបន្ដរង់ចាំមើលការបង្ហាញសមត្ថភាពលើទីលានរបស់ Messi នៅប្រកួតបន្ទាប់ទៀតហើយ។ ដោយការប៉ះក្រុម Reims នៅថ្ងៃទី២៩ខាងមុខ ទំនងជាពេលវេលាល្អសម្រាប់ Messi និង Neymar ចូលលេងរួមគ្នាជាមួយ Mbappe តែម្ដង៕ប្រភព Marca