យោងតាមសារព័ត៌មាន Marca បានចុះផ្សាយថាតារាឆ្នើម Lionel Messi បានចូលខ្លួនឃាត់ឃាំង Neymar ជុំវិញការដែលមិនឲ្យផ្លាស់ទៅចូលរួមនៅក្លឹប Real Madrid ហើយបញ្ចុះបញ្ចូលឲ្យអតីតមិត្តចាស់រូបនេះធ្វើការវិលត្រលប់មកកាន់ Camp Nou វិញ។
កីឡាករវ័យ ២៧ ឆ្នាំដែលរងល្ហិចល្ហៀងថាត្រូវបាន Perez កំពុងតាមចែចូវយកចូល Bernabeu ត្រូវបានតារាឆ្នើមអាហ្សង់ទីនណែនាំមិនឲ្យផ្លាស់ទៅដាច់ខាត ជំនួសដោយការមកចុះចូលជាមួយ Barcelona។
បញ្ជាក់ថាទំនាក់ទំនងរវាងខ្សែប្រយុទ្ធកំពូលទាំងពីររូបនេះគឺមានភាពវិជ្ជមានខ្លាំង មិនថាសូម្បីតែជាមួយ Luis Suarez ដោយកីឡាករលេងនៅជួរមុខទាំងបីត្រូវបានគេប្រមើលមើលថាមានសង្ឃឹមអាចចាប់ដៃគ្នាសារជាថ្មីផងដែរ។
ដំណឹងចុងក្រោយបង្អស់បានចុះផ្សាយនៅព្រឹកថ្ងៃអង្គារគឺលោក Thomas Tuchel គ្រូរបស់ Barcelona បានទាក់ទងចង់យក Dembele ចេញពីក្លឹបកាតាឡាន់ ជាថ្នូរដោះដូរយក Neymar ពោលគឺពុំចង់បាន Coutinho ឬ Rakitic អ្វីនោះឡើយ។