ខ្សែប្រយុទ្ធ Lionel Messi ហាក់បង្ហាញតម្រុយក្នុងការបន្ដកុងត្រាជាមួយក្រុម PSG ទៀតហើយ ក្រោយពីរូបគេបានឈ្នះពានរង្វាន់ FIFA World Cup 2022 ។
កុងត្រាចាស់របស់ Messi នឹងផុតកំណត់នៅចប់រដូវកាលនេះហើយ។ ខណៈដែលភាគីក្រុម PSG ក៏កំពុងមមាញឹកក្នុងការចរចាបន្ដកុងត្រាថ្មីផងដែរ។ ដោយក្នុងនោះ ពួកគេជឿជាក់ថានឹងទទួលបានលទ្ធផលវិជ្ជមានច្រើនមិនខាន ដោយសារកីឡាករផ្ទាល់ក៏មានបំណងចង់បន្ដលេងនៅបារាំងយ៉ាងតិច១ឆ្នាំទៀតដែរ។ នេះសបញ្ជាក់ឱ្យឃើញថាមិនយូរទៀតទេ ការបង្ហាញកុងត្រាថ្មីរបស់ Messi នៅក្លឹប PSG នឹងប្រកាសជាផ្លូវការហើយ។
បច្ចុប្បន្នមានក្លឹបនៅអាមេរិក Inter Miami របស់ David Beckham ចាប់អារម្មណ៍និងចង់បាន Messi ជាងគេ។ តែដោយសារកីឡាករវ័យ៣៥ឆ្នាំមិនទាន់ចង់បញ្ចប់អាជីពនៅអឺរ៉ុប ទើបបានជាគេចង់បន្ដកុងត្រានៅ PSG ទៀត៕