តារាឆ្នើមប្រចាំក្លឹប FC Barcelona គឺកីឡាករ Lionel Messi ត្រូវបានជ្រើសរើសជាបេក្ខភាពឈ្នះពានរង្វាន់កីឡាករល្អដាច់គេប្រចាំក្របខ័ណ្ឌ LaLiga នារដូវកាល ២០១៨/១៩ ដោយគេហទំព័រចេញផ្សាយហាងឆេងកីឡាករ Transfermarkt។
កាលពីរដូវកាលចាស់សម្រាប់កីឡាករអាហ្សង់ទីនរូបនេះ បង្ហាញខ្លួនសរុបបាន ៣៤ ប្រកួតក្នុងលីគដោយរកបាន ៣៦ គ្រាប់និង Assist ដល់ទៅ ១៥ លើក។ តាមរយៈតម្លៃខ្លួនរបស់ Messi បច្ចុប្បន្នប្រភពខាងលើក៏បានទម្លាយថាអាចថ្លៃប្រហែល ១៥០ លានអឺរ៉ូត្បិតមានវ័យលើស ៣០ ឆ្នាំទៅហើយក្តី។
បញ្ជាក់នៅប្រកួតបើកឆាកពីរប្រកួតដំបូងនេះ គឺពុំឃើញមានវត្តមាន Messi នោះឡើយ ត្បិតអី Barcelona អាចយកឈ្នះ ១ និងចាញ់ ១ នៅជំនួបទល់ Athletico Bilbao។