កិច្ចពិភាក្សាការបន្តកិច្ចសន្យាថ្មីរបស់ Lionel Messi ជាមួយក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានរាយការណ៍មកថាបានបញ្ចប់។ ពេលនេះភាគីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែកផ្លូវគ្នានៅរដូវក្តៅនេះ ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប Barcelona កំពុងតែមានការកើនឡើង។
យោងតាមរបាយការណ៍ Le Parisien ការចរចាររវាងភ្នាក់ងាររបស់ Messi និង PSG ឥឡូវនេះត្រូវបានបិទបញ្ចប់។ ពួកគេរាយការណ៍ថា ភាគីទាំងពីរចរចារមិនត្រូវគ្នាខ្លាំងទៅលើលក្ខខណ្ឌនៃកិច្ចសន្យា ហើយឥឡូវត្រូវបានកំណត់ដល់ផ្លូវបំបែក។
PSG ចង់រក្សា Messi នៅក្លឹប ហើយកំពុងពិភាក្សាជាមួយគាត់ ចាប់តាំងពីម្ចាស់ជើងឯក FIFA World Cup បានត្រលប់មកវិញក្នុងខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនអាចស្វែងរកច្រកចេញបាននោះទេ ដោយសារពួកគេចង់ឲ្យតារាឆ្នើមអាហ្សង់ទីនរូបនេះកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ ដោយសារបញ្ហាច្បាប់ Financial Fair Flay (FFP)។
ក្លឹប Barcelona បានបញ្ជាក់ថា ពួកគេកំពុងពិភាក្សាដើម្បីនាំយកម្ចាស់ជ័យលាភី Ballon d’Or ប្រាំសម័យកាលមក Camp Nou វិញ៕