Messi scores 25th goal in French top league


Messi scores 25th goal in French top league
08February-2022
  • Tuesday 08 February 2022
  • 05:10 AM

​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​គ្រាប់​បាល់​ទី​២​បាន​ហើយ​នៅ​លីគ​កំពូល​បារាំង​ Ligue1 ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ PSG ​យក​ឈ្នះ​លើ​ក្រុម Lille ​នា​លទ្ធផល ៥-១។

​ក្រុម​កំពូល​តារាង PSG ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​ខាង​លើ។ ​ដោយ​ពួកគេ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ​ទល់​ក្រុម Lille ​ដោយ​ក្នុង​ចំណោម​៥​គ្រាប់​នោះ​រក​បាន​ដោយ Pereira ​២​គ្រាប់​, Kimpembe , Messi ​និង Mbappe ​។ ​ដោយ​ឡែក​១​គ្រាប់​របស់​ក្រុម Lille ​វិញ ​រក​បាន​ដោយ Botman។ ដោយ​ឡែក​ថែម​១​គ្រាប់​នេះ​ទៀត ​មាន​ន័យ​ថា Messi ​រក​បាន​២​គ្រាប់​ហើយ​ក្នុង​ការ​ប្រកួត​ក្នុង​លីគ​ឱ្យ​ក្រុម PSG ​។

​ក្លឹប​អ្នក​មាន​បារាំង​ខាង​លើ​នេះ ​ហាក់​ដាច់​ឆ្ងាយ​ហើយ​ក្នុង​លីគ​ពី​ក្រុម​ចំណាត់​ថ្នាក់​លេខ​២។ ដោយ​ឆ្លង​កាត់​២៣​ប្រកួត​មក​នេះ ពួកគេ​មាន​៥៦​ពិន្ទុ ​ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​វិញ Marseille ​ទើប​មាន​៤៣​ពិន្ទុ​ប៉ុណ្ណោះ៕ ប្រភព៖ DailyMail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ