ខ្សែប្រយុទ្ធ Lionel Messi នឹងបានត្រលប់មកទីលានប្រកួតវិញហើយ នាជំនួបទល់ក្រុម Reims នៅយប់ថ្ងៃអាទិត្យនេះ ក្រោយពីខកខាន៣សប្ដាហ៍មកហើយ។
កីឡាករអាហ្សង់ទីនខាងលើមិនបានលេងសោះនៅប៉ុន្មានប្រកួតកន្លងមក ក្រោយពីឆ្លងមេរោគកូវីដ១៩ ហើយរូបគេបានប្រើពេលព្យាបាលយូរជាងធម្មតាផង។ តែយ៉ាងណា ក្រោយជាសះស្បើយ និងហ្វឹកហាត់ប្រមូលកម្លាំងច្រើនថ្ងៃមក ពេលនេះក្រុម PSG បានបញ្ជាក់ថាខ្សែប្រយុទ្ធសំខាន់របស់ខ្លួនបានត្រលប់មកវិញហើយ ដោយអាចលេងក្នុងការប្រកួតលីគនៅយប់នេះតែម្ដងទល់ក្រុម Reims ។
រំលឹកថាក្រុម PSG នារដូវកាលនេះធ្វើបានល្អណាស់ នៅលីគកំពូលបារាំងពួកគេមាន៥០ពិន្ទុឆ្លងកាត់២១ប្រកួត និងលើសក្រុមលេខ២ Nice រហូតដល់១១ពិន្ទុឯណោះ៕ ប្រភព៖ DAILYMAIL