ខ្សែការពារ Militao បានជួយសង្គ្រោះក្រុម Real Madrid នៅចុងម៉ោង ដោយរកបាន១គ្រាប់តាមស្មើក្រុម Elche បានក្នុងលទ្ធផល ២-២ នាការប្រកួតពានរង្វាន់ La Liga។
ការប្រកួតរវាងក្រុមកំពូលតារាង Real Madrid ទល់ក្រុម Elche នៅយប់មិញ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះ។ ក្រុមភ្ញៀវ Elche ជាអ្នកនាំមុខមុនដល់ទៅ២គ្រាប់ឯណោះ ដោយកីឡាករ Boye នៅនាទី៤២ និង Pere Milla នៅនាទី៧៦។ ជិតចប់ការប្រកួត Luka Modric រកបាន១គ្រាប់នៅនាទី៨២ ហើយនៅនាទី៩០+២ ក៏ស្រាប់តែ Militao រកគ្រាប់បាល់១គ្រាប់ទៀតបានតាមស្មើតែម្ដង។ ចប់ការប្រកួត Real Madrid ២-២ Elche។
ការបាត់ពិន្ទុនេះដែរ នៅតែធ្វើឱ្យក្រុម Real Madrid ឈរកំពូលតារាងដដែល ដោយមាន៥០ពិន្ទុឆ្លងកាត់២២ប្រកួត។ ក្រុមលេខ២ Sevilla ក៏នៅមិនឆ្ងាយពីក្រុមលេខ១ ដែរ ដោយពួកគេមាន៤៦ពិន្ទុ ឆ្លងកាត់ការប្រកួត២២ប្រកួតដូចគ្នា៕ ប្រភព៖ MARCA