New rules for all Premier League coaches have been announced.


New rules for all Premier League coaches have been announced.
25August-2021
  • Wednesday 25 August 2021
  • 05:29 AM

អ្នកចាត់ការទូទៅគ្រប់ក្រុមទាំងអស់នៃក្របខ័ណ្ឌ Premier League បានអះអាងថាអាជ្ញាកណ្តាលដែលកាត់ក្ដីក្នុងការប្រកួតនារដូវកាលនេះនឹងប្រើវិធីដែលមានភាពសុក្រិតជាងមុនដើម្បីដោះស្រាយបញ្ហាក្នុងការប្រកួតនៅរដូវកាលនេះដោយលោក Mike Riley ប្រធាន PGMOL និងរៀបចំកិច្ចប្រជុំមួយជាមួយក្រុមគ្រូបង្វឹកអំឡុងពេលមុនរដូវកាល។

សេចក្ដីសម្រេចខាងលើបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ក្រុមអ្នកគាំទ្រ និងក្រុមគ្រូបង្វឹកទាំងអោយក្រោយពីមានការសម្រេចជាផ្លូវការកាលពិថ្ងៃអាទិត្យកន្លងទៅ ។

លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានសម្ដែងការមិនពេញចឹត្តចំពោះការកាត់សេខក្ដីរបស់ក្រុមអាជ្ញាកណ្ដាលក្នុងការប្រកួតរវាងក្រុម Burnley ជាមួយ Liverpool កាលពីពេលកន្លងទៅដោយលោកបាននិយាយថាកូនក្រុមរបស់ខ្លួនហាក់ដូចជាមិនត្រូវបានការ ការពារពីសំណាក់អាជ្ញាកណ្ដាលក្នុងទីឡើយ ប្រហែលជាពួកគេចូលចឹត្តមើលកីលាចម្បាប់ទើបបានជាកាត់សេចក្ដីដូច្នេះ ។

គួររម្លឹកផងដែរថាក្រុមមន្ត្រីបច្ចេកទេសនៅ Premiere League បានទទួលរងការរិះគន់ជាខ្លាំងក្នុងការកាត់សេចក្ដីនីមួយៗជាពិសេសការពីនិត្យមើលវីឌីអូ VAR ( VIDEO ASSISTANT REFEREE ) ៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ