ក្រុម Newcastle United បានឡើងទៅចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League ហើយ ក្រោយពីយកឈ្នះលើក្រុម Spurs បានក្នុងលទ្ធផល ២-១ ក្នុងការប្រកួតយប់មិញនេះ។
Newcastle រដូវកាលនេះពិតជាបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍មែនទែន ក្រោយពីទទួលបានម្ចាស់ក្លឹបថ្មី និងចំណាយប្រាក់ជាច្រើនទិញកីឡាករចូលមក។ ជាក់ស្ដែង នៅយប់មិញ ពួកគេយកឈ្នះលើក្រុម Spurs បានលទ្ធផល ២-១ និងហក់ឡើងទៅចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League ទៅហើយ។ ដោយពេលនេះ ពួកគេមាន២១ពិន្ទុ ខណៈដែលក្រុម Spurs វិញនៅលេខ៣មាន២៣ពិន្ទុ។
ត្រលប់ទៅក្រុម Spurs ពួកគេបានចាញ់២ប្រកួតជាប់គ្នាមកហើយនៅ Premier Legue នេះ។ ដោយការបាត់៦ពិន្ទុ ពិតជាធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទ ព្រោះពួកគេរំពឹងថាក្រុមមួយនេះក៏ជាក្រុមប្រជែងតំបន់កំពូលតារាងមួយដែរនារដូវកាលនេះ៕