Norwich history injures 1 team only once before against Man City


Norwich history injures 1 team only once before against Man City
16September-2019
  • Monday 16 September 2019
  • 10:52 AM

ក្រុម Norwich ​កំពុង​​ប្រឈម​បញ្ហា​ធំ​មួយ ដោយ​កីឡាករ​ឈុត​ធំ​ទាំង​អស់​រង​របួស ​ក្រោយ​ពី​ត្រលប់​មក​ពី​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​រៀង​ៗ​ខ្លួន​មក​។

ខណៈ​ដែល​នៅ​រាត្រី​នេះ ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Man City ​ផង ​ដូច្នេះ​វា​នឹង​មាន​ផល​វិបាក​ខ្លាំង​សម្រាប់​ក្រុម​ទើប​ឡើង​មក​ថ្មី​នេះ​មិន​ខាន។ លោក Daniel Farke ​អ្នក​ចាត់ការ​ក្រុម Norwich ​បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​បាន​និយាយ​តាំង​ពី​ចាប់​ផ្ដើម​រដូវ​កាល ​ថា​យើង​ត្រូវ​ភ្នំ​ដើម្បី​រក្សា​ខ្លួន​នៅ Premier League ​បាន ​ហើយ​ពេល​នេះ​យើង​កំពុង​តែ​ធ្វើ​វា​ដោយ​គ្មាន​ឧបករណ៍​អ្វី​ទាំង​អស់”។

អ្នក​ចាត់ការ​ខាង​លើ​បាន​បន្ដ​ទៀត​ថា ​លោក​មិន​អាច​សូម្បី​លេង​ចត​ឡាន​ក្រុង ព្រោះ​ខ្សែ​ការពារ​ក៏​បាន​របួស​អស់​ហើយ​ដែរ។ តែ​យ៉ាងណា ​ត្រូវ​តែ​រក​១១​នាក់​ដើម្បី​ចូល​លេង​ទល់ Man City ​នៅ​រាត្រី​នេះ ហើយ​លោក​ថា​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព៕ប្រភព៖ Dailymail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ