មានភារកិច្ចគឺត្រូវតែទទួល មិនខ្វល់ថាប្រកួតនោះមិត្តភាព ឬផ្លូវការ ហើយកាន់តែសំខាន់បើជាជំនួបដណ្តើមពានប្រចាំទ្វីបដែលធ្វើឡើងរៀងរាល់បីទៅបួនឆ្នាំម្តង។ គ្រូកោះហៅ សិស្សត្រូវតែទៅចូលរួម ក៏អាចខកខានបាន លុះត្រាណាតែជួបបញ្ហារបួសឥតធ្វើពុត ត្រង់ហ្នឹងហើយជាទុក្ខធំរបស់ក្លឹបដែលមានកីឡាករជាប់ឈ្មោះទៅលេងឲ្យជម្រើសជាតិពេលខាងមុខ។
ការដណ្តើមពានប្រទេសក្នុងទ្វីបអាស៊ី AFC Asian Cup កំណត់ធ្វើឡើងពីថ្ងៃទី ១២ មករា ដល់ ១០ កុម្ភៈ ខណៈក្នុងទ្វីបអាហ្រ្វិកគឺ Africa Cup of Nations ធ្វើឡើងពីថ្ងៃទី ១៣ មករា ដល់ ១១ កុម្ភៈ។ រាប់ទៅកីឡាករដែលជាប់ភារកិច្ច នឹងត្រូវដកឃ្លាពីការលេងឲ្យក្លឹបជាងមួយខែ នេះបើនៅក្លឹបគ្មានកាលវិភាគប្រកួតក៏មិនអី តែផ្ទុយទៅវិញ ងាកមកក្លឹបនៅអង់គ្លេសជាដើម គឺប៉ះពាល់ខ្លាំងណាស់ ត្រង់ខាត ៤ ទៅ ៥ ប្រកួត។
បង្ហាញក្លឹបទាំង ២០ ដែលត្រូវរបូតកីឡាករទៅឲ្យជម្រើសជាតិ ហើយមាន ៣ ក្លឹបគត់ ឥតរបូតសូម្បីមួយ និងមានមួយក្លឹបនោះរបូតច្រើនជាងគេ៖
Arsenal – ត្រូវអវត្តមាន ២ រូប ខ្សែបម្រើ Mohamed Elneny ទៅជួយអេហ្សីប និងខ្សែការពារ Takehiro Tomiyasu ទៅជួយជប៉ុន
Aston Villa – ត្រូវអវត្តមាន ១ រូប ខ្សែបម្រើ Bertrand Traore ទៅជួយប៊ូគីណាហ្វាសូ
Bournemouth – ត្រូវអវត្តមាន ២ រូប ខ្សែប្រយុទ្ធ Dango Ouattara ទៅជួយប៊ូគីណាហ្វាសូ និង Antoine Semenyo ទៅជួយហ្គាណា (បញ្ជាក់៖ តែបច្ចុប្បន្នគេខ្ចីជើងឲ្យ Leeds នៅ Championship)
Brentford – ត្រូវអវត្តមាន ៤ រូប ខ្សែប្រយុទ្ធ Saman Ghoddos ទៅជួយអ៊ីរ៉ង់, ខ្សែការពារ Kim Ji-soo ទៅជួយកូរ៉េខាងត្បូង, ខ្សែបម្រើ Frank Onyeka ទៅជួយនីហ្សេរីយ៉ា និង Yoane Wissa ទៅជួយកុងហ្គោ
Brighton – ត្រូវអវត្តមាន ២ រូប ខ្សែប្រយុទ្ធ Simon Adingra ទៅជួយកូឌីវ័រ និងខ្សែបម្រើ Kaoru Mitoma ទៅជួយជប៉ុន
Burnley – ត្រូវអវត្តមានកីឡាករ ០ រូប
Chelsea – ត្រូវអវត្តមាន ១ រូប ខ្សែប្រយុទ្ធ Nicolas Jackson ទៅជួយសេណេហ្គាល់
Crystal Palace – ត្រូវអវត្តមាន ១ រូប ខ្សែប្រយុទ្ធ Jordan Ayew ទៅជួយហ្គាណា
Everton – ត្រូវអវត្តមាន ១ រូប ខ្សែបម្រើ Idrissa Gueye ទៅជួយសេណេហ្គាល់
Fulham – ត្រូវអវត្តមាន ៣ រូប ខ្សែការពារ Fode Ballo-Toure ទៅជួយសេណេហ្គាល់, ខ្សែការពារ Calvin Bassey និងខ្សែប្រយុទ្ធ Alex Iwobi ទៅជួយនីហ្សេរីយ៉ា
Liverpool – ត្រូវអវត្តមាន ២ រូប ខ្សែបម្រើ Wataru Endo ទៅជួយជប៉ុន និងខ្សែប្រយុទ្ធ Mohamed Salah ទៅជួយអេហ្សីប
Lutton Town – ត្រូវអវត្តមាន ១ រូប ខ្សែការពារ Issa Kabore ទៅជួយប៊ូគីណាហ្វាសូ
Man City – ត្រូវអវត្តមាន ០ រូប
Man Utd – ត្រូវអវត្តមាន ២ រូប ខ្សែបម្រើ Sofyan Amrabat ទៅជួយម៉ារ៉ុក និងអ្នកចាំទី Andre Onana ទៅជួយកាមេរ៉ូន
Newcastle Utd – ត្រូវអវត្តមាន ០ រូប
Nottingham Forest – ត្រូវអវត្តមាន ៦ រូប ខ្សែការពារ Ole Aina ទៅជួយនីហ្សេរីយ៉ា, Serge Aurier និង Willy Boly ទៅជួយកូឌីវ័រ, ខ្សែបម្រើ Cheikhou Kouyate និងខ្សែការពារ Moussa Niakhate ទៅជួយសេណេហ្គាល់ និងខ្សែបម្រើ Ibrahim Sangare ទៅជួយកូឌីវ័រ
Sheffield Utd – ត្រូវអវត្តមាន ២ រូប ខ្សែការពារ Yasser Larouci ទៅជួយអាល់ហ្សេរី និងខ្សែបម្រើ Anis Slimane ទៅជួយទុយណេស៊ី
Tottenham Hotspur – ត្រូវអវត្តមាន ៣ រូប ខ្សែការពារ Yves Bissouma ទៅជួយម៉ាលី, ខ្សែបម្រើ Pape Matar Sarr ទៅជួយសេណេហ្គាល់ និងខ្សែប្រយុទ្ធ Son Heung-min ទៅជួយកូរ៉េខាងត្បូង
West Ham – ត្រូវអវត្តមាន ២ រូប ខ្សែការពារ Nayef Aguerd ទៅជួយម៉ារ៉ុក និងខ្សែបម្រើ Mohammed Kudus ទៅជួយហ្គាណា
Wolves – ត្រូវអវត្តមាន ៤ រូប ខ្សែបម្រើ Boubacar Traore ទៅជួយម៉ាលី, ខ្សែការពារ Rayan Ait-Nouri ទៅជួយអាល់ហ្សេរី, Justin Hubner ទៅជួយឥណ្ឌូណេស៊ី និងខ្សែប្រយុទ្ធ Hwang Hee-chan ទៅជួយកូរ៉េខាងត្បូង
ជាលទ្ធផលដូចបង្ហាញឃើញថា មានតែក្លឹប Burnley, Man City និង Newcastle United ៣ ប៉ុណ្ណោះ ដែលឥតរងផលប៉ះពាល់អ្វីទាំងអស់ ក្នុងបេសកកម្មកំឡុង International Break សារនេះ។ ខណៈ Nottingham កំពុងវិលក្បុង ត្រង់អវត្តមានដល់ ៦ រូប នៅចន្លោះ ៥ ប្រកួតក្នុងដៃត្រៀមមកដល់ ក៏មានទាំងការជួបគីឡូធ្ងន់ Arsenal នាឯចុងខែ។
ដូចគ្នាសម្រាប់បងប្អូនយើងដែលកំពុងស្ថិតក្នុងការប្រកួតប្រជែងនៅ CTS Fantasy បើបានឃើញឈ្មោះកីឡាកររបស់ខ្លួន ត្រូវសម្រាកហើយ ក៏កុំភ្លេចឆ្លៀតត្រៀមចូល Transfer លក់ចេញ កាត់កងថ្មីចូល ឬស្វាគមន៍ការប្រើកាត Wildcard ថ្មី ដើម្បីបន្តបេសកកម្មយកជ័យជម្នះដណ្តើមរង្វាន់នៅសប្តាហ៍បន្តបន្ទាប់៕
ប្រភព៖ បរទេស